Fillers

Doctor Tony Beauty Expert

ฟิลเลอร์ คืออะไร

តើហ្វីលល័រ (Filler) គឺជាអ្វី?

ហ្វីលល័រ (Filler) គឺសារធាតុអ៊ីយ៉ាលូរ៉ូនិក អេស៊ិដ (Hyaluronic Acid HA) ដែលជាសារធាតុមានលំនឹងខ្ពស់ មានលក្ខណៈសម្បត្តិក្នុងការស្រូបយកវត្ថុធាតុរាវ ជាសារធាតុដែលយើងមាននៅក្នុងរាងកាយស្រាប់ហើយទើបមានសុវត្ថិភាព មិនប្រឈមចំពោះការប្រតិកម្ម និងមិនមានគ្រោះថ្នាក់ ក្រៅពីនេះ នៅអាចរលាយដោយខ្លួនឯងបានដោយមិនបន្សល់ទុកនូវការកកស្ទះនោះទេ។

 

ចំណុចល្អនៃការចាក់ហ្វីលល័រ

ការចាក់អេចអេហ្វីលល័រ បើប្រើផលិតផលសុទ្ធដែលមានមាត្រដ្ឋាន បានទទួលការធានារ៉ាប់រងពីអគ្គនាយកដ្ឋានឱសថនិងចំណីអាហារ ហើយចាក់ដោយគ្រូពេទ្យដែលមានជំនាញហើយនោះ នឹងផ្ដល់លទ្ធផលភាពក្មេងវ័យដែលមើលទៅបែបធម្មជាតិ។ ក្រៅពីនេះ អេចអេហ្វីលល័រនៅជាសារធាតុដែលគ្មានជាតិពុលចំពោះរាងកាយទេ ទើបការកើតរោគសញ្ញាប្រតិកម្មមិនខ្ពស់ ហើយរាងកាយអាចរំលាយចេញទៅបានរហូតដល់មិនសល់សារធាតុដែលជាប់គាំងនោះឡើយ។ 

ចំណុចដែលអាចចាក់ហ្វីលល័របាន

ខ្ទង់ច្រមុះ ប្រើហ្វីលល័រសាច់រឹងបន្ថែមខ្ទង់ច្រមុះឲ្យកោងឡើងតាមធម្មជាតិ បើមិនចង់ធ្វើការកែសម្ផស្សទេ។

ក្រោមភ្នែក ចាក់បំពេញបន្ថែមរង្វង់ភ្នែក រនាំងទឹកភ្នែកជ្រៅ ឬដោះស្រាយឲ្យថ្នក់ក្រោមភ្នែកមើលទៅកាន់តែរាបរលោង។ 

ការជ្រួញ បន្ថែមស្នាមជ្រួញឲ្យផុសឡើង។

ស្នាមជ្រៅប្រឡោះថ្ពាល់និងប្រឡោះថ្គាម ជាចំណុចដែលបាញ់ហើយធ្វើឲ្យមុខមើលទៅកាន់តែក្មេងបានច្រើនឆ្នាំ។

ចង្កា មនុស្សចង្កាខ្លីអាចបន្ថែមចង្កាឲ្យមើលទៅរៀវឡើងបានតាមធម្មជាតិ។

ថ្ងាស ធ្វើបានទាំងកាត់បន្ថយស្នាមជ្រីវជ្រួញដែលជាសរសៃយារៗ និងបន្ថែមឲ្យថ្ងាសមើលទៅខ្ពស់ឡើងមានរាងស្អាត។

បបូរមាត់ ធ្វើឲ្យមាត់មើលទៅទ្រលុកទ្រលន់ជារាងឡើង រួមទាំងអាចបាញ់កាត់បន្ថយស្នាមជ្រីវជ្រួញតូចៗ ជុំវិញបបូរមាត់បាន។

ស្នាមរន្ធមុន ជួយឲ្យរន្ធមុនមើលទៅផុសឡើង ស្បែកកាន់តែរាបរលោង។ 

កនិងបរិវេណដើមទ្រូង ជួយកាត់បន្ថយស្នាមជ្រីវជ្រួញ ធ្វើឲ្យស្បែកមានភាពរាបរលោងរឹតណែនតឹងជាងមុន។

ស្បែកដៃ កាត់បន្ថយស្នាមជ្រីវជ្រួញធ្វើឲ្យស្បែករាបរលោងណែនតឹង មិនបង្ហាញនូវអាយុដែលពិតប្រាកដ។

បច្ចេកទេសការចាក់លើកមុខ 8 ចំណុច

ការប្រើអេចអេហ្វីលល័រ ក្រៅពីចាក់ដើម្បីបំពេញបន្ថែមហើយ នៅមានបច្ចេកទេសដែលអាចចាក់ដើម្បីលើករឹតបន្តឹងផ្ទៃមុខបានទៀតផងដែរ។

លើផ្ទៃមុខរបស់យើងប្រកបទៅដោយជាតិខ្លាញ់ជាដុំ ហៅថា ហ្វេតខមផាតមេនថ៍ (Fat Compartment) ដោយពេលដែលយើងនៅក្មេង ខ្លាញ់ពួកនេះនឹងជិតគ្នាធ្វើឲ្យស្បែករឹតណែនតឹង ដែលមនុស្សចូលចិត្តហៅថា ស្បែកមានបេប៊ីហ្វេត។ ប៉ុន្ដែនៅពេលអាយុកាន់តែច្រើនឡើង ជាតិខ្លាញ់ពួកនេះនឹងស្រកចុះនិងមានបរិមាណកាន់តែតិច ធ្វើឲ្យមានចន្លោះទំនេររវាងជាតិខ្លាញ់ដុំនីមួយៗ ទើបផ្ទៃមុខយើងមានភាពធ្លាក់យារត្រង់ 8 ចំណុចដែលជាតំណរបស់ហ្វេតខមផាតមេនថ៍ហ្នឹងឯង។

ជាធម្មតាការចាក់ហ្វីលល័រនឹងចាក់រាក់ៗ ដើម្បីធ្វើឲ្យស្បែកកាន់តែរាបរលោងឡើង។ ប៉ុន្ដែការចាក់លើកមុខ 8 ចំណុចនោះ ត្រូវចាក់កាន់តែជ្រៅក្នុងស្រទាប់ជាតិខ្លាញ់ ដើម្បីបន្ថែមហ្វីលល័រចូលទៅរវាងតំណរបស់ហ្វេតខមផាតមេនថ៍ នៅពេលជាតិខ្លាញ់មួយដុំៗ ជិតជាប់គ្នា ស្បែកមុខនឹងផុសឡើងសន្សឹមៗ ធ្វើឲ្យផ្ទៃមុខមើលទៅក្មេងវ័យដូចធម្មជាតិ។

   

ចំណុចដែលជាស្នាមតំណរបស់ហ្វេតខមផាតមេនថ៍ទាំង 8 ចំណុចដូចជា៖

គែមថ្ពាល់

ថ្ពាល់ខាងលើ

រនាំងទឹកភ្នែកជ្រៅ

ប្រឡោះថ្ពាល់

ជ្រុងមាត់ឬប្រឡោះថ្គាម

ខាងចង្កា

ផ្នែកខាងមុខរបស់ស្លឹកត្រចៀក

បរិវេណថ្ពាល់

តើហ្វីលល័រសក្ដិសមជាមួយអ្នកណា?

អ្នកដែលត្រូវការកាត់បន្ថយស្នាមជ្រីវជ្រួញដែលជាប្រឡោះជ្រៅ។

អ្នកដែលមានស្បែកធ្លាក់យារពីវ័យដែលកើនឡើង។

អ្នកដែលមានបញ្ហារង្វង់ភ្នែក រនាំងទឹកភ្នែកជ្រៅ ក្រោមភ្នែកជ្រៅធ្វើឲ្យមើលទៅស្រអាប់។

អ្នកដែលត្រូវការដោះស្រាយបញ្ហាមាត់មិនបានរូបរាង ឬបបូរមាត់ស្ដើង។

អ្នកដែត្រូវការបន្ថែមផ្នែកផ្សេងៗ លើផ្ទៃមុខ ដូចជា ច្រមុះ ថ្ងាស ចង្កា។

អ្នកដែលមានបញ្ហាស្នាមរន្ធមុននិងរន្ធរោមធំ។

អ្នកដែលត្រូវការឲ្យស្បែកមានសំណើម។

ការត្រៀមខ្លួនមុនពេលចាក់ហ្វីលល័រ

មុនពេលចាក់ 1 សប្ដាហ៍ គួរឈប់ពិសាវិតាមីន E ខ្លាញ់ត្រី ខលឡាចេន សារធាតុចម្រាញ់ប៉េះកួយ (គិងកូ) ថ្នាំកាត់បន្ថយឈាមរឹងនិងថ្នាំបំបាត់ការឈឺប្រភេទខ្លះ (អាស្ពៀរីន និងថ្នាំក្នុងក្រុម NSAIDs) ដោយសារតែអាហារបំប៉ននិងថ្នាំទាំងនេះ ធ្វើឲ្យឈាមចេញហើយពិបាកបញ្ឈប់ អាចធ្វើឲ្យមានស្នាមខៀវជាំពីការចេញឈាមក្រោមស្បែកកើនឡើង។ ក្រៅពីនេះ បើមានជំងឺប្រចាំខ្លួន ធ្លាប់មានប្រវត្តិប្រតិកម្មថ្នាំឬអាហារបំប៉ន កំពុងមានផ្ទៃពោះឬស្ថិតក្នុងពេលបំបៅដោះកូន គួរប្រាប់គ្រូពេទ្យមុនពេលចាក់ដូចគ្នា។

 

ហេតុអ្វីត្រូវចាក់កាត់បន្ថយស្នាមជ្រីវជ្រួញជាមួយវេជ្ជបណ្ឌិតថូនី?

ការចាក់ការ់បន្ថយស្នាមជ្រីវជ្រួញនិងហ្វីលល័រ ទាំងជាវិទ្យាសាស្រ្តនិងសិល្បៈ គ្រូពេទ្យដែលចាក់ឲ្យចេញមកស្អាតដូចធម្មជាតិ ត្រូវស្គាល់សាច់ដុំផ្សេងៗលើផ្ទៃមុខ សរសៃឈាម រួមទាំងសរសៃប្រសាទបានច្បាស់។ ក្រៅពីនេះ នៅត្រូវអាស្រ័យបទពិសោធន៍ការចាក់កម្រិតខ្ពស់ ព្រោះការកាត់បន្ថយស្នាមជ្រីវជ្រួញនិងហិ្វលល័រត្រូវអាស្រ័យ learning curve ដើម្បីឲ្យលទ្ធផលការព្យាបាលដ៏ល្អ។

លោកគ្រូពេទ្យវរផុន សុឃីវឌ្ឍនា គ្រូពេទ្យដែលបញ្ចប់ការសិក្សាពីសកលវិទ្យាល័យបូស្តុន និងសកលវិទ្យាល័យអាវើត សហរដ្ឋអាមេរិក បានធ្វើដំណើរទៅទទួលការបណ្ដុះបណ្ដាលដ៏ពូកែនិងស្ទាត់ជំនាញ ទាំងក្នុងលំដាប់ពិភពលោកនិងអាស៊ីជាច្រើននាក់។ ក្រៅពីនេះ នៅធ្លាប់កាន់មុខតំណែងអ្នកគ្រប់គ្រងផ្នែកវេជ្ជសាសស្ដ្រឲ្យដល់ក្រុមហ៊ុន Allergan អ្នកផលិតសារធាតុកាត់បន្ថយស្នាមជ្រីវជ្រួញនិងហ្វីលល័រពីសហរដ្ឋអាមេរិក ធ្វើឲ្យលោកវេជ្ជបណ្ឌិតថូនី ក្រៅពីមានបទពិសោធន៍ក្នុងការចាក់ជាង 5,000 ករណីហើយ នៅមានបច្ចេកទេសពីគ្រូពេទ្យពូកែៗ ថ្នាក់ពិភពលោក រួមទាំងចំណេះដឹងការយល់ដឹងទាក់ទងនឹងផលិតផលដ៏ល្អ ទើបធ្វើឲ្យជឿជាក់បានថានឹងបានទទួលលទ្ធផលការព្យាបាលជាទីទុកចិត្តបាន។ 

មានចំណាប់អារម្មណ៍អាចប្រឹក្សាយោបល់ជាមុនបាននៅ៖

LINE: @doctortony

ចុះឈ្មោះដើម្បីទទួលសិទ្ធិពិសេស Filler Program

ប្រូម៉ូស្សិនពិសេសប្រចាំខែ Juvederm Voluma 15,000 បាត (កំណត់ត្រឹម100 សិទ្ធិដំបូង)”

FILLER ใต้ตา

FILLER ក្រោមភ្នែក

រឿងចាក់ហ្វីលល័រក្រោមភ្នែក ទុកចិត្តលើលោកវេជ្ជបណ្ឌិតថូនី រួមគ្រប់យ៉ាងដែលអ្នកគួរដឹងអំពីហ្វីលល័រក្រោមភ្នែក។

នៅពេលអ្នកមានអាយុកាន់តែច្រើន អ្វីដែលមកព្រមជាមួយអាយុនោះគឺស្នាមជ្រីវជ្រួញ ប្រឡោះជ្រៅ ប្រឡោះក្រោមភ្នែកឬស្នាមអុជខ្មៅក្រោមភ្នែក ជួនកាលអាចមកពីតំណពូជ។ អាយុកាន់តែច្រើនឡើង រចនាសម្ព័ន្ធរបស់ផ្ទៃមុខ ពណ៌សម្បុរមានការផ្លាស់ប្ដូរ អ្នកខ្លះឆ្អឹងខាងមុខស្រុត សាច់ដុំថយចុះ ធ្វើឲ្យកើតជាស្នាមត្រង់ក្រោមភ្នែក ធ្វើឲ្យមើលទៅចាស់និងទ្រុឌទ្រោម ទើបចាត់ទុកថាជាបញ្ហាមួយទៀតថ្នាក់ដំបូងៗ ដែលធ្វើឲ្យមនុស្សជាច្រើនខ្វះជំនឿជាក់ ទើប  Filler ជាជម្រើសក្នុងការជួយឲ្យបញ្ហាទាំងនេះអស់ទៅ។

មូលហេតុបញ្ហាប្រឡោះជ្រៅក្រោមភ្នែក

–  អាយុកាន់តែច្រើនឡើង : នៅពេលយើងអាយុ 25 ឆ្នាំឡើងទៅ រាងកាយចាប់ផ្ដើមផលិតខលឡាចេនថយចុះ ធ្វើឲ្យជាតិខ្លាញ់ក្រោមភ្នែកថយចុះ ដែលជាមូលហេតុកើតជាប្រឡោះក្រោមភ្នែក។

–  តំណពូជ : ខាងអ្នកដែលមានតំណពូជក្នុងលក្ខណៈ ក្រោមភ្នែកជ្រៅ ភ្នែកស្រឡេវ។

–  ប្រតិកម្ម : ពេលយើងមានប្រតិកម្មលំហូរឈាមមានការរអាក់រអួល ធ្វើឲ្យឈាមគាំងរហូតដល់ធ្វើឲ្យកើតជាស្នាមស្រអាប់។

ទម្លាប់ការរស់នៅ : ដូចជា ការប្រើខ្សែភ្នែកច្រើនពេក ប្រើខ្សែភ្នែកក្នុងកន្លែងងងឹត គេងលក់មិនគ្រប់គ្រាន់។

ការព្យាបាលប្រឡោះក្រោមភ្នែកនិងស្នាមស្រអាប់ក្រោមភ្នែកដោយ Filler

ប្រឡោះក្រោមភ្នែកឬដែលត្រូវបានគេស្គាល់ក្នុងនាមជា Nasojugal groove លេចចេញមកពីជ្រុងខាងក្នុងរបស់កែវភ្នែក តាមរាងកោងពាក់កណ្ដាលរង្វង់មូលនិងប្ដូរជាប្រឡោះ Palpebromalar ប្រឡោះក្រោមភ្នែកដែលជ្រៅអាចបង្កើតស្រមោលដែលត្រូវបានគេមើលថាជាស្នាមស្រអាប់ក្រោមភ្នែកបាន។ ក្រៅពីនេះ នៅបង្កើតការបែងរវាងត្របកភ្នែកក្រោមនិងថ្ពាល់ដែលជាសញ្ញាចាប់ផ្ដើមរបស់ស្នាមជ្រីវជ្រួញជុំវិញកែវភ្នែក ដោយអ្នកដែលកើតមានប្រឡោះក្រោមភ្នែកជ្រៅរមែងប្រាប់ថា វាធ្វើឲ្យពួកគេមើលទៅហត់អស់កម្លាំងនិងមើលទៅចាស់។

ប្រឡោះក្រោមភ្នែកកើតពីការដែលមានប្រឡោះពីត្របកភ្នែកក្រោមរហូតដល់ឆ្អឹងផ្ទៃមុខ។ពេលអាយុកាន់តែច្រើនជាលិកាក្នុងត្របកភ្នែកក្រោមនឹងបាត់បង់បរិមាត្រហើយកើតការធ្លាក់យារ ថ្នក់ត្របកភ្នែកក្រោមអាចសង្កត់ឲ្យមើលឃើញស្រមោលរបស់ប្រឡោះក្រោមភ្នែកបានកាន់តែច្រើន ដោយភាពខុសប្រក្រតីនៃប្រឡោះក្រោមភ្នែកនេះ អាចដោះស្រាយបានដោយការប្ដូរចំណុចជាតិខ្លាញ់ក្នុងត្របកភ្នែខាងក្រោម ដោយហ្វីលល័រដែលចាត់ទុកថាជាជម្រើសដែលទទួលបានការពេញនិយម។ ការចាក់ Filler ក្រោមភ្នែកនឹងជួយបំពេញបន្ថែមស្នាមក្រោមភ្នែកឲ្យមើលទៅកាន់តែមានសាច់មានឈាម ប្រឡោះជ្រៅមើលទៅផុសឡើង ហើយធ្វើឲ្យមុខកាន់តែក្មេងផងដែរ។

តើហ្វីលល័រក្រោមភ្នែកសក្ដិសមជាមួយអ្នកណា?

  • អ្នកដែលមានបញ្ហាថ្នក់ក្រោមភ្នែក ធ្វើឲ្យមើលទៅស្រពោននិងអាយុច្រើន។
  • អ្នកដែលមានរនាំងទឹកភ្នែកជ្រៅ ក្រោមភ្នែកជ្រៅធ្វើឲ្យមើលទៅស្រអាប់។
  • អ្នកដែលក្រោមភ្នែកស្រអាប់កើតពីតំណពូជ។

ចំណុចល្អនៃការប្រើ FILLER ដើម្បីព្យាបាលប្រឡោះក្រោមភ្នែកនិងស្នាមស្រអាប់ក្រោមភ្នែក

  • កែតម្រូវឲ្យថ្នក់ក្រោមភ្នែកកាន់តែរាបរលោង ស្នាមស្រអាប់ក្រោមភ្នែកបាត់ទៅវិញ។
  • ឃើញលទ្ធផលបានភ្លាមក្រោយពេលប្រើ។
  • ជាការដោះស្រាយបញ្ហាដោយមិនបាច់វះកាត់ មិនឈឺនិងមានសុវត្ថិភាព បើចាក់ដោយគ្រូពេទ្យជំនាញ។
  • ក្រោយពេលធ្វើមិនបាច់សម្រាកយកកម្លាំង មិនឃើញស្នាមខៀវជាំ មិនមានការហើមឲ្យអ្នកណាដឹងបាន។
  • នៅ Dr.Tony Clinic ប្រើម្ជុល TSK Steriglide មានសុវត្ថិភាពចំពោះសរសៃឈាមក្រោមភ្នែក។

លទ្ធផលដែលបានក្រោយពេលចាក់ FILLER ក្រោមភ្នែក

  • ធ្វើឲ្យមុខមើលទៅក្មេងវ័យ មើលទៅក្មេងជាងមុន។
  • ក្រោយពេលចាក់ផ្ទៃមុខស្រស់ថ្លា ស្រស់បំព្រោង។
  • លទ្ធផលនៅបាន 1-1.5 ឆ្នាំ (អាស្រ័យលើមនុស្សម្នាក់ៗ)
  • បើអតិថជនមានអារម្មណ៍ថាមិនពេញចិត្តទេ អាចបន្ថែមឬយកសារធាតុបំពេញបន្ថែមចេញពីបរិវេណក្រោមភ្នែកបានភ្លាម។
  • ហ្វីលល័រអាចរលាយទៅតាមធម្មជាតិដោយគ្មានគ្រោះថ្នាក់ទេ។

បច្ចេកទេសការចាក់ Filler ដោយម្ជុល TSK Steriglide នៅ Dr.Tony Clinic 

ជាញឹកញាប់ដែលចាក់ហ្វីលល័រហើយមានផលប៉ះពាល់ឬមានគ្រោះថ្នាក់ រមែងកើតពីការចាក់ត្រូវសរសៃឈាម ហើយហ្វីលល័រទៅបិទសរសៃឈាម។ បច្ចេកទេសការចាក់ Filler ដោយម្ជុលប៉ាក់ (Blunt Cannula) ទើបជាជម្រើសមួយដែលអតិថិជនទុកចិត្ត។ ម្ជុលប៉ាក់មានលក្ខណៈបរិវេណម្ជុលប៉ាក់គ្មានមុខមុត ដែលចំណុចល្អគឺ មានសុវត្ថិភាពចំពោះសរសៃឈាមបរិវេណក្រោមភ្នែក ជួយកាត់បន្ថយការឈឺចាប់ ក្រោយពេលចាក់មិនមានការហើមឬស្នាមខៀវជាំទេ ហើយអាចប្រើបំបាត់ភ្នាសឬច្រោះឲ្យកើតប្រឡោះដើម្បីបង្កើតកន្លែងក្នុងការបំពេញបន្ថែមបានកាន់តែល្អ។ សរុបមកថា ការប្រើម្ជុលប៉ាក់មានសុវត្ថិភាព និងកាត់បន្ថយការហើមជាំបានល្អជាងម្ជុលប្រភេទផ្សេងទៀត។

បច្ចេកទេសការចាក់ដោយគ្រឿង Vein Mapping

នៅ Doctor Tony Medical Center គ្រូពេទ្យប្រើគ្រឿង Vein Mapping ដើម្បីឆ្លុះរកសរសៃឈាមអតិថិជនជាមុនគ្រប់ពេលដើម្បីជៀសវាងការចាក់ត្រូវសរសៃឈាម ធ្វើឲ្យក្រោយពេលចាក់អ្នកជំងឺនឹងគ្មានការជាំហើមកើតឡើងទេ អាចរស់នៅបានធម្មតាភ្លាម។

ការត្រៀមខ្លួននិងការមើលថែក្រោយពេលចាក់ហ្វីលល័រ

មុនពេលចាក់ 1 សប្ដាហ៍ គួរឈប់ពិសាវិតាមីន E ខ្លាញ់ត្រី ខលឡាចេន សារធាតុចម្រាញ់ប៉េះកួយ (គិងកូ) ថ្នាំកាត់បន្ថយឈាមរឹងនិងថ្នាំបំបាត់ការឈឺប្រភេទខ្លះ (អាស្ពៀរីន និងថ្នាំក្នុងក្រុម NSAIDs) ដោយសារតែអាហារបំប៉ននិងថ្នាំទាំងនេះ ធ្វើឲ្យឈាមចេញហើយពិបាកបញ្ឈប់ អាចធ្វើឲ្យមានស្នាមខៀវជាំពីការចេញឈាមក្រោមស្បែកកើនឡើង។ ក្រៅពីនេះ បើមានជំងឺប្រចាំខ្លួន ធ្លាប់មានប្រវត្តិប្រតិកម្មថ្នាំឬអាហារបំប៉ន កំពុងមានផ្ទៃពោះឬស្ថិតក្នុងពេលបំបៅដោះកូន គួរប្រាប់គ្រូពេទ្យមុនពេលចាក់ដូចគ្នា។

  

បាញ់ហ្វីលល័រហើយភ្នែកខ្វាក់ពិតមែនទេ?

ដោយសារក្រោមភ្នែកជាបរិវេណដែលមានសរសៃឈាមហាក់ដូចជាច្រើនបន្ដិច បើគ្រូពេទ្យដែលចាក់ថ្នាំនោះខ្វះបទពិសោធន៍ឬប្រើម្ជុលក្បាលស្រួចហើយ ក៏អាចមានឱកាសកើតឡើងបាន ប៉ុន្ដែក៏ចាត់ទុកថាមានឱកាសកើតឡើងតិចតួចណាស់។

បាញ់ហ្វីលល័រហើយ ហេតុអ្វីទៅជាដុំ?​ មូលហេតុនិងវិធីដោះស្រាយ

1. តាមធម្មជាតិរបស់ស្បែកជុំវិញភ្នែកហើយនោះ សាច់ដុំ Orbicularis Oculi ជា sphincter muscle ឬសាច់ដុំរន្ធរូត។ មនុស្សយើងញាក់ភ្នែកមួយថ្ងៃ ប្រហែល 14000 ដង ដោយការញាក់ភ្នែកម្ដងៗ ជាការ squeeze ហ្វីលល័រដែលចាក់ក្រោមភ្នែកត្រូវមករួមគ្នានៅចំណុចតែមួយសន្សឹមៗ ដូច្នេះការចាក់ហ្វីលល័រក្រោមភ្នែកត្រូវចាក់ឲ្យជ្រៅ under correct គឺចាក់តិចៗ សិន។

2. ធម្មជាតិរបស់ HA filler ដែលចាក់ Hyaluronic Acid នោះជាសារធាតុជក់ទឹក ទើបក្រុមហ៊ុនជាច្រើនព្យាយាមស្វែងរកបច្ចេកវិទ្យាក្នុងការផលិតឲ្យជក់ទឹកកាន់តែតិច ប៉ុន្ដែក៏នៅតែជក់ទឹកដដែល។ នៅពេល HA filler ជក់ទឹក ហ្វីលល័រនឹងហើមឡើងមក ដោយការហើមមិនបានហើមភ្លាមៗ ទេ ប៉ុន្ដែហើមបន្ដិចម្ដងៗ ក្រោយពេលចាក់។ មនុស្សជាច្រើនពេលដំបូងក្រោយការចាក់ភ្លាមនឹងស្អាតរាបក្រោមភ្នែកពេញ ពេលកន្លងផុតទៅបាន 3-6 ខែ HA filler បឺតជាតិទឹកចូលខ្លួន ក៏ជាដុំក្រោមភ្នែកឡើងមក។

3. បច្ចេកទេសការចាក់របស់គ្រូពេទ្យ ដោយសារមកពីចំណុចទីពីរ ធ្វើឲ្យបច្ចេកទេសការចាក់នោះត្រូវដាក់ plane ឲ្យជ្រៅ ប៉ុន្ដែជួនកាលដោយការមិនដឹង ក៏អាចធ្វើឲ្យចាក់រាក់ ដោយពេលចាក់រាក់ ឱកាសដែលហ្វីលល័រនឹងត្រូវ Orbicularis Oculi រំកិលក៏កាន់តែងាយឡើង។

វិធីដោះស្រាយដ៏ល្អបំផុតនោះគឺចាក់ឲ្យត្រឹមត្រូវតាំងពីដំបូង ប៉ុន្ដែបើមិនទាន់ទេការដោះស្រាយគឺ បើមិនកើតខ្លាំងទេអាចចាក់ហ្វីលល័រ ដោះស្រាយបាន។ បើជាដុំច្រើនត្រូវរំលាយចោលទាំងអស់ហើយរង់ចាំប្រហែលពីរសប្ដាហ៍ ទើបត្រឡប់មកចាក់ជាថ្មី អំឡុងពេលនេះអតិថិជនត្រូវតែអត់ធ្មត់សិនបាទ។

សំណួរដែលជួបប្រទះញឹកញាប់អំពីការចាក់ហ្វីលល័រ *

តើការចាក់ Filler ឈឺឬទេ?

– យើងអាចប្រើថ្នាំស្ពឹកកន្លែងដោយផ្ទាល់ ឬស្អំទឹកកកដើម្បីកាត់បន្ថយការឈឺចាប់ ដោយអតិថិជនភាគច្រើនតែងតែប្រាប់ថាឈឺតិចតួចឬមិនមានការឈឺសោះនៅអំឡុងពេលព្យាបាល។

តើចំណាយពេលក្នុងការព្យាបាលយូរប៉ុណ្ណាដែរ?

– រយៈពេលក្នុងការព្យាបាលបែបត្រួសៗ នឹងចំណាយពេលប្រហែល 20 នាទី ករណីនេះអាចខុសគ្នាអាស្រ័យលើចំណុចដែលចាក់។

ចុះដំណាក់កាលក្នុងការព្យាបាលវិញ?

– គ្រូពេទ្យនឹងវាយតម្លៃហើយផ្ដល់ការណែនាំមុនពេលចាក់គ្រប់ពេល។ ក្រោយពីនោះ បិទថ្នាំស្ពឹកមុនពេលចាក់និងចាក់នៅបរិវេណដែលត្រូវការ ដោយក្រោយពេលធ្វើអាចរស់នៅបានតាមធម្មតា គ្មានស្នាមដំបៅឬស្នាមខៀវជាំអ្វីទាំងអស់។

តើលទ្ធផលស្ថិតនៅបានយូរប៉ុណ្ណាដែរ?

– លទ្ធផលការព្យាបាលដោយហ្វីលល័រនៅឲ្យឃើញរយៈពេល 6 ដល់ 8 ខែ។

តើអាយុប៉ុន្មានទើបចាក់ Filler បាន?

– ណែនាំសម្រាប់អ្នកដែលមានអាយុ 18 ឆ្នាំឡើងទៅ។

ហេតុអ្វីត្រូវជ្រើសរើសចាក់ Filler នៅ Dr.Tony Clinic?

– ប្រើប្រាស់ផលិតផលសុទ្ធពី Allergan ទាំងបូថក់និងហ្វីលល័រ។

– ប្រើប្រាស់ឧបករណ៍ឆ្លុះសរសៃឈាម ជឿជាក់មិនមានស្នាមខៀវជាំឲ្យអ្នកដឹងទេ។

ប្រើប្រាស់បច្ចេកវិទ្យាម្ជុលប៉ាក់មានសុវត្ថិភាពចំពោះសរសៃឈាមក្រោមភ្នែក។

– ប្រើប្រាស់បច្ចេកទេសការចាក់ដែលមានសុវត្ថិភាពនិងលទ្ធផលតាមបែបធម្មជាតិ។

– ចាក់ដោយពេទ្យដែលជា Allergan Medical Institute Trainer ប្រចាំប្រទេសថៃអស់រយៈពេលជាង 10 ឆ្នាំ។

ចាក់ដោយគ្រូពេទ្យដែលមានចំនួនការប្រើហ្វីលល័រខ្ពស់បំផុត 1 ក្នុង 3 របស់ប្រទេសថៃដោយក្រុមហ៊ុន Allergan

FILLER ปาก

FILLER មាត់

បញ្ហាចាប់ផ្ដើមនៅបបូរមាត់ស្ដើង ឬរូបរាងមាត់ដែលមិនបានទម្រង់ ធ្វើឲ្យផ្ទៃមុខមិនបានរាងដែលស្រស់ស្អាត ហើយធ្វើឲ្យមើលទៅអាយុច្រើន។ ក្រៅពីការវះកាត់កែសម្ផស្សមាត់ហើយនោះ ការចាក់ហ្វីលល័រចាត់ទុកថាជាជម្រើសដែលកំពុងទទួលបានការពេញនិយមដើម្បីជួយផ្លាស់ប្ដូររូបរាងមាត់ឲ្យមានទម្រង់តាមតម្រូវការ ថែមទាំងនៅចំណាយពេលក្នុងការព្យាបាលមិនយូរ និងមិនបាច់សម្រាកយកកម្លាំង ធ្វើឲ្យមនុស្សជាច្រើនងាកមកចាប់អារម្មណ៍និងប្រើប្រាស់ហ្វីលល័រដើម្បីកែតម្រូវរូបមាត់ឲ្យដូចធម្មជាតិ មើលទៅក្មេងជាងវ័យ និងបង្កើនកម្រិតឲ្យមាត់មើលទៅទ្រលុកទ្រលន់ មានសាច់ឈាម មិនស្ងួតបែកស្រកា។

ការព្យាបាលបបូរមាត់ឲ្យស្អាតដោយ Filler

ជាការចាក់ HA Filler ដែលមានសុវត្ថិភាព ជាសារធាតុដែលជួបប្រទះតាមធម្មជាតិក្នុងរាងកាយ។ HA ជាអ្វីដែលរាងកាយរបស់យើងផលិតបានដោយខ្លួនឯង ប៉ុន្ដែមានបរិវេណថយចុះនៅពេលដែលយើងមានអាយុច្រើនឡើង។ HA មានគុណសម្បត្តិក្នុងការជក់ទឹក បង្កើននិងសម្រួលទំហំគ្រោងក្រោមស្រទាប់ស្បែក។ ការចាក់ហ្វីលល័របបូរមាត់ជាការព្យាបាលដើម្បីបង្កើនសម្រស់ ដែលរមែងមានហានិភ័យខ្ពស់ ទើបការព្យាបាលឬការចាក់ដោយគ្រូពេទ្យដែលជំនាញជារឿងសំខាន់។ ការចាក់ហ្វីលល័រមាត់ អាចបំពេញបន្ថែមប្រឡោះមាត់ លើកជ្រុងមាត់បានសម្រាប់អ្នកដែលមានជ្រុងមាត់ទាំង 2 មិនស្មើគ្នា ដើម្បីឲ្យបានរូបមាត់ដែលសក្ដិសមជាមួយផ្ទៃមុខ អាចកែសម្រួលបបូរមាត់ដែលស្ដើងពេកឲ្យមើលទៅទ្រលុកទ្រលន់ជាងមុនបាន ធ្វើឲ្យមាត់មើលទៅស៊ិចស៊ី ឲ្យរង្វង់មាត់មានរូបរាងច្បាស់លាស់ លាបក្រែមកាន់តែស្អាត ដោយក្រោយពេលចាក់បើអតិថិជនមិនពេញចិត្តចំពោះលទ្ធផលដែលបានទេ អាចរំលាយហ្វីលល័របានភ្លាម។

   

តើហ្វីលល័រមាត់សក្ដិសមជាមួយអ្នកណា?

  • អ្នកដែលមានបញ្ហាជ្រុងមាត់ធ្លាក់ លក្ខណៈទម្រង់មាត់មិនស៊ីគ្នា។
  • អ្នកដែលមានបបូរមាត់ស្ដើង បបូរមាត់មិនស្មើគ្នាមាត់វៀច។
  • អ្នកមានបបូរមាត់ស្ដើងបែកស្រកា ត្រូវការបង្កើនសំណើមដើម្បីលាបក្រែមឲ្យកាន់តែស្អាត។

ចំណុចល្អនៃការប្រើ FILLER ដើម្បីព្យាបាលបបូរមាត់ស្ដើង

  • ជួយបំពេញបន្ថែមបបូរមាត់ឲ្យស្អាតបានដូចធម្មជាតិ។
  • ឃើញលទ្ធផលបានភ្លាមក្រោយពេលធ្វើ។
  • ជាការដោះស្រាយបញ្ហាដោយមិនបាច់វះកាត់ មិនឈឺនិងមានសុវត្ថិភាព បើចាក់ដោយគ្រូពេទ្យជំនាញ។
  • ក្រោយពេលធ្វើមិនបាច់សម្រាកយកកម្លាំង និងមានឱកាសខៀវជាំបានតិច។

លទ្ធផលដែលបានក្រោយការចាក់ FILLER មាត់

  • បបូរមាត់មានទម្រង់កាន់តែស្អាត និងធ្វើឲ្យផ្ទៃមុខបានរាងស៊ីគ្នា។
  • បបូរមាត់មើលទៅទ្រលុកទ្រលន់ មើលទៅស៊ិចស៊ី និងមានរាងច្បាស់លាស់ លាបក្រែមទៅកាន់តែស្អាត។
  • អាចមានស្នាមជាំនិងការហើមបន្ដិចបន្ដួច ដែលបាត់ទៅវិញខ្លួនឯងក្នុងរយៈពេល 4-5 ថ្ងៃ។
  • លទ្ធផលនៅបាន 1-1.5 ឆ្នាំ (អាស្រ័យលើមនុស្សម្នាក់ៗ)
  • ហ្វីលល័រអាចរំលាយបានតាមធម្មជាតិដោយគ្មានគ្រោះថ្នាក់ទេ។

ហ្វីលល័រ រង្វង់មុខនិងចង្កា

រង្វង់មុខនិងចង្កាជាផ្នែកដែលបញ្ជាក់អំពីគ្រោង សមាសភាគនិងសម្រស់លើផ្ទៃមុខរបស់យើង។ មនុស្សជាច្រើនមានបញ្ហារង្វង់មុខឬចង្កាមិនចូលរូបរាង ជាពិសេសបំផុត បញ្ហាគ្រោងមុខដែលមិនច្បាស់លាស់និងបញ្ហាថ្ពាល់ប៉ោងរហូតដល់យារធ្លាក់ចុះមក ដោយឃើញបានថារង្វង់មុខដែលមានគម្របច្បាស់លាស់នឹងប្ដូរទៅបន្ដិចម្ដងៗ តាមអាយុ ដោយសារអាយុដែលកើនឡើងគម្របមុខបន្ទន់ចុះ នេះគឺមូលហេតុដែលកើតពីការបាត់បង់បរិមាត្ររបស់ថ្ពាល់ បណ្ដាលមកពីការថយចុះតាមធម្មជាតិរបស់សាច់ដុំនិងបណ្ដុំឆ្អឹង បង្ហាញឲ្យឃើញនៅពេលអ្នកមានអាយុអំឡុង 30 ឆ្នាំ។ អ្នកខ្លះមានស្នាមជ្រីវជ្រួញដែលមើលឃើញបានមុនអាយុ 30 ឆ្នាំ។ ការបង្កើនរង្វង់មុខដោយការចាក់ហ្វីលល័រ រង្វង់មុខនងចង្កា អាចរឹតបន្ដឹងផ្ទៃមុខ និងបង្កើនតុល្យភាព បង្កើនវិមាត្រដល់ផ្ទៃមុខនិងលទ្ធផលដ៏ល្អបំផុតគឺ ធ្វើឲ្យផ្ទៃមុខរបស់យើងមើលទៅក្មេងវ័យ មើលទៅក្មេងដោយត្រឡប់ទៅកាន់អតីតកាលម្ដងទៀត។ 

ការកែសម្រួលរង្វង់មុខនិងចង្កាដោយ Filler

ការកែសម្រួលរង្វង់មុខនិងចង្កានាពេលបច្ចុប្បន្ន មិនចាំបាច់ត្រូវវះកាត់កែសម្ផស្សទេ ប៉ុន្ដែយើងអាចប្រើប្រាស់ហ្វីលល័រឬសារធាតុបំពេញបន្ថែមក្នុងការជួយកែសម្រួលរូបរង្វង់មុខនិងចង្កាឲ្យមានសមាសភាគដែលមើលទៅស្អាតបាន ហើយដែលសំខាន់នោះគឺ ក្រោយពេលព្យាបាល មិនបាច់សម្រាកយកកម្លាំងទេ។ ហ្វីលល័រដែលទទួលការធានារ៉ាប់រងពី អគ្គនាយកដ្ឋានឱសថនិងចំណីអាហារមានដូចជា JUVEDERM VOLUMA RESTYLANE LYFT (អាស៊ីដអ៊ីយ៉ាលូរ៉ូនិក) SCULPTRA (អាស៊ីដប៉ូលីអិលលេកទិក) និង RADISESSE (កាល់ស្យូមអ៊ីដ្រូកស៊ីអិល) ។ សារធាតុទាំងនេះមានសុវត្ថិភាពក្នុងការជួយធ្វើឲ្យចង្កាមើលទៅរាបវែងឡើងនិងដូចធម្មជាតិ ដោយចំណាយពេលសម្រាកយកកម្លាំងតិចជាងការវះកាត់កែសម្ផស្ស។ 

FILLER រង្វង់មុខនិងចង្កា តើសក្ដិសមជាមួយអ្នកណា?

រង្វង់មុខមិនច្បាស់លាស់។

ភាពច្បាស់លាស់របស់ចង្កាមិនល្មមគ្រប់គ្រាន់។

ជាតិខ្លាញ់ដែលលើស (ចង្កាពីរជាន់)

ស្បែកធ្លាក់យារជុំវិញបរិវេណគម្របមុខ។

រូបមុខមិនត្រូវគ្នា ចង្កាខ្លី មុខជ្រុង មុខមូល ចង់មានចង្ការៀវតូច។

អ្នកដែលត្រូវការមុខរៀវយ៉ាងប្រញាប់។

ចំណុចល្អនៃការប្រើ Filler ដើម្បីកែសម្រួលទម្រង់មុខនិងចង្កា

ជួយឲ្យផ្ទៃមុខមើលទៅមានតុល្យភាព និងមានរាងស្អាត ដោយមិនបាច់វះកាត់។

ឃើញលទ្ធផលភ្លាមក្រោយពេលធ្វើ ដោយឃើញរង្វង់មុខនិងចង្កាកាន់តែច្បាស់។

ថ្លៃចំណាយតិចជាងការវះកាត់បន្ថែមចង្កា។

ចំណាយពេលក្នុងការព្យាបាលប្រហែល 20 នាទី។

ក្រោយពេលធ្វើមិនបាច់សម្រាកយកកម្លាំង អាចរស់នៅប្រចាំថ្ងៃបានតាមធម្មតា។

គ្មានស្នាមដំបៅ ស្នាមខៀវជាំ ហើមក្រហម មានត្រឹមតែស្នាមម្ជុលតូចៗ ដែលអាចតុបតែងមុខបិទបាន។

លទ្ធផលដែលបានក្រោយពេលចាក់ Filler រង្វង់មុខនិងចង្កា

រូបមុខមើលទៅកាន់តែរៀវ ចង្កាកាន់តែវែង។

ផ្ទៃមុខមានរាង សមរូបសមរាង។

លទ្ធផលនៅបាន 1-2 ឆ្នាំ (អាស្រ័យលើមនុស្សម្នាក់ៗ )

ហ្វីលល័រចង្កាដែលបាន បើខ្លីពេកអាចបន្ថែមបាន បើវែងពេកអាចរំលាយផ្នែកខ្លះចេញបានភ្លាម។

គ្មានបញ្ហារឿងចង្ការួមខុសរូប ព្រោះយើងប្រើ FILLER របស់សុទ្ធ និងគ្រូពេទ្យជំនាញជាអ្នកចាក់។

FILLER ขมับ

FILLER សៀតផ្កា

សៀតផ្កា គឺបរិវេណដែលនៅក្បែរភ្នែក ជាផ្នែកដំបូងៗ របស់ផ្ទៃមុខដែលបង្ហាញសញ្ញប្រាប់អំពីអាយុ។ នៅពេលអាយុកាន់តែច្រើនឡើង ស្បែកនៅបរិវេណសៀតផ្កានឹងថយចុះធ្វើឲ្យទៅជារន្ធឬស្រុតចុះ អ្នកខ្លះអាចមានស្នាមជ្រីវជ្រួញបែកស្រកានៅបរិវេណនេះផងដែរ។ ការដែលមានសៀតផ្កាផតធ្វើឲ្យមើលទៅមានអាយុច្រើន មុខមើលទៅមិនស្រស់ថ្លា ឃើញឆ្អឹងជុំវិញភ្នែកលេចធ្លោ ហើយក្នុងជំនឿហុងស៊ុយ ជឿថានឹងធ្វើឲ្យគ្មានសំណាងរឿងលុយកាក់និងគូគ្រងទៀតផង។ ការចាក់ហ្វីលល័រនៅសៀតផ្កាជាអ្នកជួយក្នុងការបំពេញបន្ថែមបរិមាត្រដែលបាត់ទៅនិងបំពេញបន្ថែមស្នាមជ្រីវជ្រួញ ដោះស្រាយបញ្ហាសៀតផ្កាផត សៀតផ្កាទ្រុឌ សៀតផ្ការូង ឲ្យផ្ទៃមុខត្រឡប់មកក្មេងវ័យ ផូរផង់ មានសាច់មានឈាម និងមើលទៅក្មេងម្ដងទៀត។

ការព្យាបាលដោយការចាក់ហ្វីលល័រ Filler សៀតផ្កា

នៅពេលស្បែករបស់យើងបាត់បង់ភាពបត់បែននិងបរិមាត្រ រហូតធ្វើឲ្យសៀតផ្កាមានលក្ខណៈដែលស្រុត រូង ធ្វើឲ្យផ្ទៃមុខមើលទៅអស់កម្លាំង គួបផ្សំជាមួយការធ្វើចលនារបស់កែវភ្នែកញឹកញាប់ អាចធ្វើឲ្យកើតស្នាមជ្រីវជ្រួញជុំវិញកែវភ្នែកនៅបរិវេណនេះ។ ការចាក់ហ្វីលល័រនៅសៀតផ្កា គ្រូពេទ្យនឹងវាយតម្លៃបរិមាត្រដែលបាត់បង់ទៅនិងប្រើហ្វីលល័របំពេញបន្ថែមចូលទៅ ដែលនឹងជួយឲ្យផ្ទៃមុខមានតុល្យភាព មើលទៅមានវិមាត្រច្រើនឡើង ហើយលទ្ធផលដ៏ល្អបំផុតគឺ ផ្ទៃមុខមើលទៅក្មេងវ័យតាមធម្មជាតិ។ 

ក្រៅពីនេះ ការចាក់ហ្វីលល័របរិវេណសៀតផ្កា ជាបរិវេណដែលត្រូវប្រុងប្រយ័ត្នជាខ្លាំង ព្រោះបរិវេណសៀតផ្កាមានសរសៃឈាមធំដ៏សំខាន់គ្រប់ស្រទាប់ បើមានកំហុសឆ្គង អាចប្រឈមនឹងការខ្វាក់ភ្នែក ងាប់សាច់ និងពិការបាន។ ដូច្នេះគួរចាក់ជាមួយគ្រូពេទ្យដែលមានជំនាញ និងប្រើបច្ចេកទេសក្នុងការចាក់ដែលមានសុវត្ថិភាព។

តើហ្វីលល័រសម្រួលរូបមុខ បន្ថែមសៀតផ្កាសក្ដិសមជាមួយអ្នកណា?

អ្នកដែលមានបញ្ហាសៀតផ្កាផត សៀតផ្កាស្រុតឬរូងចូលទៅ។

អ្នកដែលខ្វាយខ្វល់រឿងស្នាមជ្រីវជ្រួញនៃវ័យ។

អ្នកដែលត្រូវការសម្រួលរូបមុខដើម្បីបង្កើនហុងស៊ុយ។

ចំណុចល្អនៃការប្រើហ្វីលល័រ FILLER ដើម្បីសម្រួលរូបមុខ បន្ថែមសៀតផ្កា

ជួយសម្រួលរូបរាងមុខឲ្យមានតុល្យភាព មើលទៅស្រស់បំព្រោង។

ឃើញលទ្ធផលបានភ្លាមក្រោយពេលធ្វើ ច្បាស់លាស់ក្រោយ 1-2 សប្ដាហ៍តទៅ។

មិនឈឺនិងមានសុវត្ថិភាព បើចាក់ដោយគ្រូពេទ្យជំនាញ។

ក្រោយពេលធ្វើមិនបាច់សម្រាកយកកម្លាំង គ្មានស្នាមខៀវជាំ។

លទ្ធផលដែលបានក្រោយការចាក់ហ្វីលល័រ FILLER សៀតផ្កា

ផ្ទៃមុខក្មេងវ័យ មើលទៅកាន់តែក្មេងតាមធម្មជាតិ។

ផ្ទៃមុខណែនតឹង កាន់តែរឹតណែន និងមើលទៅកាន់តែមានវិមាត្រ។

អាចមានការឈឺក្បាល នឿយតឹងខ្លះតិចតួច ដែលនឹងបាត់ទៅវិញខ្លួនឯងក្នុងរយៈពេល 1-2 ថ្ងៃ។

លទ្ធផលនៅបាន 1-1.5 ឆ្នាំ (អាស្រ័យលើមនុស្សម្នាក់ៗ )

ហ្វីលល័រអាចរលាយបានតាមធម្មជាតិដោយគ្មានគ្រោះថ្នាក់ទេ។

FILLER โหนกแก้ม

FILLER គែមថ្ពាល់

អ្នកខ្លះកើតមកមានគែមថ្ពាល់ដែលរូបរាងស្រស់ស្អាត ឬអ្នកខ្លះស្រមៃចង់មានគែមថ្ពាល់ដែលស្រស់ស្អាតដូចគ្នា។ ប៉ុន្ដែនៅពេលអាយុកាន់តែច្រើន ជាធម្មតាទេដែលស្បែករបស់យើងបាត់បង់រូបរាង ទើបការចាក់ហ្វីលល័រជាការជួយបំពេញបន្ថែមបរិមាត្រដែលបាត់បង់ទៅរបស់គែមថ្ពាល់ឲ្យត្រឡប់មកវិញ ឬអាចជួយបន្ថែមឲ្យគែមថ្ពាល់លេចធ្លោឡើងច្បាស់យ៉ាងស្រស់សោភា។ ក្រៅពីនេះ ហ្វីលល័រគែមថ្ពាល់នៅជួយរូបមុខឲ្យមានភាពចូលគ្នាជារាងអក្សរ វី ធ្វើឲ្យមើលទៅផូរផង់ មើលទៅក្មេងជាងវ័យដូចធម្មជាតិ។

ការព្យាបាលដោយការចាក់ Filler ដើម្បីបំពេញគែមថ្ពាល់

ការព្យាបាលគែមថ្ពាល់ គ្រូពេទ្យនឹងចាក់ Filler ចូលទៅក្នុងបរិវេណលើតំណជាលិកាហ៊ុមឆ្អឹងគែមថ្ពាល់ដើម្បីជាទម្រឲ្យកើតការទាញភ្ជាប់របស់ Filler ដោយនឹងធ្វើឲ្យកើតសារធាតុបំពេញបន្ថែមដែលដាក់ចូលទៅនោះមិនហូរមកនៅថ្ពាល់តាមកម្លាំងទំនាញ។ ក្រោយមក គ្រូពេទ្យនឹងចាក់ឲ្យបានបរិវេណតាមស្រទាប់ស្បែកនីមួយៗ ហើយកែសម្រួលឲ្យបានរូបរាងដែលស្រស់ស្អាតតាមអ្វីដែលអតិថិជនត្រូវការ ដោយពេលធ្វើការព្យាបាលនឹងជួយឲ្យឃើញគែមថ្ពាល់កាន់តែច្បាស់ ផ្ទៃមុខមើលច្បាស់ មានវិមាត្រ និងនៅជួយឲ្យប្រឡោះថ្ពាល់ផុសឡើង រួមទាំងឲ្យផ្ទៃមុខលើករឹតបន្ដឹងឡើងទៀតផង។ ក្រៅពីនេះ ការចាក់ហ្វីលល័របរិវេណគែមថ្ពាល់ ព្រមគ្នាជាមួយការចាក់នៅបរិវេណសៀតផ្កា នឹងជួយធ្វើឲ្យផ្ទៃមុខមានរាងជាអក្សរ វី និងធ្វើឲ្យផ្ទៃមុខលើកឡើង។ 

តើហ្វីលល័របន្ថែមគែមថ្ពាល់សក្ដិសមជាមួយអ្នកណា?

អ្នកដែលមានបញ្ហាគែមថ្ពាល់ស្រុត មុខផត។

អ្នកដែលត្រូវការកែសម្រួលរូបមុខឲ្យមានរាងស៊ីគ្នា មើលទៅមានវិមាត្រ។

ចំណុចល្អនៃការប្រើ FILLER ដើម្បីបន្ថែមគែមថ្ពាល់

ឃើញលទ្ធផលបានភ្លាមក្រោយពេលធ្វើ និងឃើញច្បាស់លាស់ចាប់ពី 2 សប្ដាហ៍តទៅ។

មិនឈឺនិងមានសុវត្ថិភាព បើចាក់ជាមួយគ្រូពេទ្យដែលជំនាញ។

ក្រោយពេលធ្វើមិនបាច់សម្រាកយកកម្លាំង មិនមានស្នាមខៀវជាំឲ្យអ្នកណាដឹងទេ អ្នកខ្លះអាចហើមដោយអាចបាត់ទៅវិញក្នុងរយៈពេល 2-3 ថ្ងៃ។

លទ្ធផលដែលបានក្រោយការចាក់ FILLER គែមថ្ពាល់

ផ្ទៃមុខមើលទៅក្មេងវ័យ ព្រមទាំងលើកឲ្យរឹតណែនតឹង។

ផ្ទៃមុខមានរូបរាង ស៊ីគ្នា មានវិមាត្រ។

លទ្ធផលនៅបាន 1-1.5 ឆ្នាំ (អាស្រ័យលើមនុស្សម្នាក់ៗ)

ហ្វីលល័រអាចរលាយបានខ្លួនឯងតាមធម្មជាតិដោយគ្មានគ្រោះថ្នាក់ទេ។

FILLER ร่องแก้ม

FILLER ប្រឡោះថ្ពាល់

ស្នាមជ្រីវជ្រួញបរិវេណថ្ពាល់ គឺស្នាមបត់ជ្រៅពីខាងណាមួយរបស់ច្រមុះទៅជ្រុងមាត់ ហៅម្យ៉ាងទៀតថាប្រឡោះខាងថ្ពាល់ជាចំណុចដែលបង្ហាញអំពីអាយុបានយ៉ាងច្បាស់លាស់ រមែងឃើញបានច្បាស់នៅអំឡុងអាយុ 30 ឆ្នាំឡើងទៅ ធ្វើឲ្យផ្ទៃមុខមើលទៅចាស់ជាងវ័យ ដែលវិធីដោះស្រាយរបស់បញ្ហានេះគឺការបន្ថែមហ្វីលល័រក្នុងបរិវេណប្រឡោះថ្ពាល់ ដើម្បីបន្ថែមបរិមាត្ររបស់ស្បែកឲ្យមើលទៅរាបរលោង ណែនតឹងគ្មានស្នាមជ្រីវជ្រួញ និងធ្វើឲ្យផ្ទៃមុខមើលទៅក្មេងវ័យ មើលទៅស្រស់ថ្លា។

មូលហេតុនៃការកើតប្រឡោះថ្ពាល់ អាចកើតបានពីកត្តាជាច្រើន ដូចនេះ៖

ស្បែកដែលធ្លាក់យារនិងការរលាយរបស់ជាតិខ្លាញ់លើផ្ទៃមុខ (Fat pad) ពេលមានការធ្លាក់យារចុះ ធ្វើឲ្យមើលឃើញជាដុំៗ នៅលើសរសៃប្រឡោះថ្ពាល់។

កើតពីការស្រុតរបស់ឆ្អឹងបរិវេណក្រោមភ្នែកនិងប្រឡោះថ្ពាល់ ធ្វើឲ្យដុំដែលនៅលើសរសៃប្រឡោះថ្ពាល់មើលទៅឃើញច្បាស់ មើលទៅកាន់តែជ្រៅ រមែងជួបប្រទះលើអ្នកមានអាយុ 30 ឆ្នាំឡើងទៅ។

ការញញឹមញឹកញាប់ក៏ចាត់ទុកជាមូលហេតុដែលធ្វើឲ្យកើតប្រឡោះ ព្រោះពេលដែលញញឹមសាច់ដុំនឹងទាញប្រឡោះថ្ពាល់ឲ្យរឹងខ្លាំងពេក។

ការព្យាបាលស្នាមជ្រីវជ្រួញបរិវេណប្រឡោះថ្ពាល់ ដោយហ្វីលល័រ FILLER

ស្នាមនៅប្រឡោះថ្ពាល់នេះឃើញបានច្បាស់កាន់តែខ្លាំង ដោយកើតបានពីមូលហេតុចម្បងដែលពោលមកហើយខាងលើនេះ។ ដោយសារជាតិខ្លាញ់បាត់បង់ពីថ្ពាល់ទៅ ធ្វើឲ្យបរិមាត្ររបស់ស្បែកថយចុះនិងធ្វើឲ្យស្នាមនេះកាន់តែជ្រៅ ការញញឹមដដែលៗ ឬ    ញញឹមធំអាចធ្វើឲ្យកើតស្នាមជ្រៅជាស្ថាពរក្នុងបរិវេណនេះ។ ស្នាមជ្រីវជ្រួញបរិវេណប្រឡោះថ្ពាល់ដែលជ្រៅអាចដោះស្រាយបានដោយការចាក់សារធាតុហ្វីលល័រស្បែកចូលទៅក្នុងបរិវេណជុំវិញ ដើម្បីបំពេញបន្ថែមឲ្យស្បែកមើលទៅរាបរលោងនិងណែនតឹងគ្មានស្នាមជ្រីវជ្រួញតាមធម្មជាតិ។ ក្រៅពីជួយបំពេញបន្ថែមហើយ នៅជួយលើកជ្រុងមាត់ឲ្យកាន់តែខ្ពស់ឡើងទៀតផង។

តើហ្វីលល័រប្រឡោះថ្ពាល់សក្ដិសមជាមួយអ្នកណា?

– អ្នកដែលប្រឡោះថ្ពាល់ជ្រៅ ដែលមានមូលហេតុមកពីវ័យដែលច្រើនឡើង។

– អ្នកដែលមានរូបរាងស្គម ដែលមានស្នាមនៅបរិវេណប្រឡោះថ្ពាល់ច្បាស់។

– អ្នកដែលមានបញ្ហាថ្ពាល់ផត ធ្វើឲ្យមើលទៅចាស់ជាងវ័យ។

ចំណុចល្អនៃការប្រើហ្វីលល័រ FILLER ដើម្បីព្យាបាលប្រឡោះថ្ពាល់

–  ការបន្ថែមឬចាក់ហ្វីលល័រ Filler នៅប្រឡោះថ្ពាល់ជាវិធីដោះស្រាយបញ្ហាត្រូវចំណុច ឃើញលទ្ធផលបានច្បាស់ជាងការដេរ។

– ឃើញលទ្ធផលភ្លាមក្រោយការចាក់ និងឃើញលទ្ធផល 100% ក្រោយពេលចាក់ប្រហែល 4-5 ថ្ងៃ។

– ក្រោយធ្វើមិនបាច់សម្រាកយកកម្លាំង មិនឃើញស្នាមខៀវជាំ គ្មានការហើមឲ្យអ្នកណាដឹងទេ។

លទ្ធផលដែលបានក្រោយពេលចាក់ហ្វីលល័រ FILLER ប្រឡោះថ្ពាល់

– ប្រឡោះថ្ពាល់ដែលធ្លាប់មានប្រឡោះជ្រៅនឹងផុសឡើង រាបរលោង ណែនតឹងគ្មានស្នាមជ្រីវជ្រួញ។

– ផ្ទៃមុខមើលទៅក្មេងវ័យ កាន់តែក្មេងឃើញបានច្បាស់។

លទ្ធផលនៅបាន 1-1.5 ឆ្នាំ (អាស្រ័យលើមនុស្សម្នាក់ៗ)

– ហ្វីលល័រអាចរលាយបានតាមធម្មជាតិដោយគ្មានគ្រោះថ្នាក់ទេ។

Testimonial

รีวิวจากลูกค้า

ตั้งแต่ได้มารักษาที่คลินิค Dr.Tony ก็รู้สึกประทับใจมากครับ ดูแลอย่างดีตั้งแต่ขั้นตอนการให้คำปรึกษา ระหว่างการรักษา และที่สำคัญ คือ การติตามผลอย่างต่อเนื่อง ผิวดีขึ้นจนคนรอบตัวทัก ความมั่นใจก็ตามมาครับ...

เคน - ศิลปินวง Zeal

ผู้ช่วยหรือคู่หูมาให้คำปรึกษาแนะนำเรื่องความสวยความงามให้สมกับวัยและดูเป็นธรรมชาติ ดิฉันให้คุณหมอต้อง วรพล แห่งดอกเตอร์โทนี่ คลินิคดูแลฉันมาตลอด...

มูนา อัลล์ ซารูนี่ณ์​

รักคุณหมอต้อง ประทับใจในฝีมือและความเป็นตัวจริงในเรื่องความสวยงาม คอยดูแลเราตลอด ดวงดีใจมากๆที่ได้พบคุณหมอ รู้สึกโชคดีที่มีกันและกันมาเสมอ
เก่งที่สุดต้อง “คุณหมอต้อง” แห่ง “ดอกเตอร์โทนี่คลินิค”…

ดวง มนตร์ลดา พงษ์พาณิช

เรื่องผิวพรรณ ผมไว้วางใจให้ Dr.Tony ดูแลครับ

แหนม รณเดชน์